This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Tuesday, July 1, 2014
Tuesday, June 24, 2014
Sunday, June 8, 2014
Sunday, May 11, 2014
ស្គាល់សុខបានតិចដ្បិតបើក្រ តែចិត្តស្មោះសចេះជួយគ្នា
មិនដែលទាគុណកេងទ្រព្យា ចង់ឃើញសុខជាគ្រប់គ្នាអើយ។
ក្រៅពីអ្នកក្រគ្មានអ្នកស្គាល់ អំពីទុក្ខទាល់អ្នកក្រឡើយ
ដូចពុកបូស្កូយើងស្គាល់ហើយ គាត់គឺជាមនុស្សអ្នកតូចទាប។
គ្រួគាត់មិនមែនសេដ្ឋីទេ គាត់កូនអ្នកស្រែភ្ជួររាស់សាប
ជាមនុស្សទីទាល់សល់ទោសបាប រាស្ត្ររស់រនាបដូចគេឯង។
តែគាត់គិតធំពុំសូវតូច មនុស្សគាត់គិតគួចតាំងពីក្មេង
ចង់តែបួសរៀនគ្មានរអែង គិតការចាត់ចែងតាមបន្ទូល។
ដល់គាត់បានបួសរស់ជាសង្ឃ ចិន្តាស្មោះត្រង់ផ្ចង់ទទួល
ឃើញក្មេងឥតខ្មាសខ្វះត្រកូល ខិតខំប្រមូលមកការពារ។
ក្មេងខ្លះជាប់គុកមុខដូចខ្មោច ព្រោះតែធ្លាប់ខូចលួចអាហារ
ក្មេងខ្លះអត់ឃ្លានអនាថា ពុកឃើញខ្លោចផ្សារអាសូក្រៃ។
ពុកឃើញយុវជននៅគគោក ក៏ប្រមូលយកតែងនិស្ស័យ
រិះរកវិធីខំកែខៃ ឲ្យមានតម្លៃប្រើការបាន។
យ៉ាងគាត់ជាលោកសង្ឃក្រីក្រ ទោះប្រឹងត្រដរក៏តែងខាន
មានថ្ងៃខ្លះកុនបុណ្យមិនបាន ត្រូវក្មេងអត់ឃ្លានជេរផ្ដាសារ។
គាត់ឮមិនស្អប់កប់ក្នុងចិត្ត ពុករឹតអាណិតស្ទើខ្លោចផ្សារ
ពុកខំប្រឹងប្រែងស្វេងអាហារ ជឿរបុលគិតការស៊ូមុខក្រាស។
ម៉្យាងរឿងរដ្ឋបាលខាងអាណាចក្រ ចេះតែបង្អាក់មិនអៀនខ្មាស់
ចិត្តខ្មួរខ្មៅយង់ល្ងង់មោហៈ ប្រឆាំងកូនព្រះឥតស្គាល់បាប។
ម៉្យាងខាងសាសនាមិនរវល់ គេមិនចង់ខ្វល់ខ្លាចឆ្អេះឆ្អាប
គេថាការពុកមិនសុភាព ដាក់ខ្លួនរាបទាបភ្លេចភេទសង្ឃ។
ដល់ម៉្លេះតម្រេះវ័ណ្ឌក ហ៎ះ ចង់ប្រែក្រឡាស់ប្រាសបោះបង់
មុខជាយុវជនត្រូវលិចលង់ ខ្លាយជាជនល្ងង់បង់អាសារ។
ដូច្នេះគាត់ត្រូវគិតក្រៃក្រាស មានព្រះជាម្ចាស់ត្រាសមាគារ
បង្ហាញផ្លូវដើរតាមបិតា ដើម្បីទ្រទ្រង់ជនលំបាក។
ដោយគាត់នឿយហត់អស់កម្លាំង ពុកធ្លាក់ឈឺខ្លាំងប៊ិះតាយសាក
តែព្រះម្ចាស់មិនទាន់ឲ្យផ្អា្កក គាត់ក៏សម្រាកកាយស្ដូកស្ដឹង។
ស្ដែងទិដ្ឋភាពប្រាប់ដូចស្លាប់ហើយ អស់ក្មេងៗ អើយយំទ្រហឹង
ក្រោយមកពុកក្រោកឡើងបណ្ដឹង ហើយគាត់ខំប្រឹងធ្វើការទៀត
ដើរសូមដូចស្មូមស្រុកមជ្ឈឹម ចិត្តពុកសង្ឃឹមយ៉ាងខ្មីខ្មៀត
កាត់កេរ្តិ៍កាត់ខ្មាស់ស្វះសង្វាត ឱហាតសំភីទីពំនឹង។
រីឯយុវជនរបស់ពុក គាត់ឲ្យក្ដីសុខចំណេះដឹង
ពួកគេទាំងឡាយខំប្រែងប្រឹង រក្សាទីពឹងរបស់ពុក។
ពេលពុកឃ្លាតទៅស្ថានបវរ គេបានបន្តផ្លូវទៅមុខ
និងបានរក្សាឈ្មោះពុកទុក តែងជាទំនុកលើកតម្កើង។
ឥឡូវឈ្មោះពុកបានក្លាយជា ឈ្មោះនៃសាលាដ៏រុងរឿង
ជួយសិស្សក្រីឲ្យថ្កុំថ្កើង មានភ័ព្វវាសនាល្អប្រពៃ៕
សរសេរដោយ : ឈិន ធារ៉ាត់
Sunday, March 30, 2014
Saturday, March 22, 2014
Saturday, March 1, 2014
ចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាមថាជាបទនគររាជ គឺបានបញ្ជាក់ ឲ្យឃើញ យ៉ាងច្បាស់អំពីបាវចនាជាតិ មាន ជាតិ សាសនា ព្រះមហាក្សត្រ ហើយ អាណាប្រជា នុរាស្ត្រទូទាំងកម្ពុជាតែងចងចាំទុកក្នុងចិត្តជានិច្ចនិរន្តរ ដោយចម្រៀងនេះ ជាបទចម្រៀង ដែល ច្រៀងនៅពេលគោរពទង់ជតិ។ បទនគររាជទាំងអស់មាន ៣វគ្គ និងមួយវគ្គមាន ៥ឃ្លា និពន្ធដោយ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោត្តញ្ញាណោ ព្រះសង្ឃនាយកគណមហានិកាយ នៅឆ្នាំ១៩៥០ និងមានខ្លឹមសារដូចតទៅ៖
១~ | សូមពួកទេព្ដា
ឱ្យបានរុងរឿង យើងខ្ញុំព្រះអង្គ នៃព្រះនរបតី គ្រប់គ្រងដែនខ្មែរ |
រក្សាមហាក្សត្រយើង
ដោយជយមង្គល សិរីសួស្ដី សូមជ្រកក្រោមម្លប់ព្រះបារមី វង្សក្សត្រាដែលសាងប្រាសាទថ្ម បុរាណថ្កើងថ្កាន។ |
២~ | ប្រាសាទសិលា
គួរឱ្យស្រមៃ ជាតិខ្មែរដូចថ្ម យើងសង្ឃឹមពរ មហារដ្ឋកើតមាន |
កំបាំងកណ្ដាលព្រៃ
នឹកដល់យសសក្ដិ មហានគរ គង់វង្សនៅល្អ រឹងប៉ឹងជំហរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា យូរអង្វែងហើយ។ |
៣~ | គ្រប់វត្តអារាម
សូត្រដោយអំណរ ចូរយើងជាអ្នក គង់តែទេវតា ដល់ប្រទេសខ្មែរ |
ឮតែសូរស័ព្ទធម៌
រំឭកគុណពុទ្ធសាសនា ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ ជាមហានគរ។ |
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
Saturday, February 22, 2014
ដោយមានការចម្រូងចម្រះគ្នាខាងពាក្យសម្ដីបែបនេះ គេក៏បានរក្សាសត្វពសនោះទុកមួយយប់សិន
។ការប្រណាំងមានចំង៉ាយប្រមាណជា៣០០ម៉ែត្រ។ ល្បែងនេះមានលក្ខណៈតូចតាចមួយ ឫអាចនិយាយថាគឺជាការសាកល្បងលើកដំបូង នៃការបង្កើតល្បែងនេះរបស់គាត់។ទោះបីកម្មវិធីលេងល្បែងប្រណាំងក្បូននេះ មានលក្ខណៈរៀងដូចជាតូចតាចក៏ពិតមែន
ប៉ុន្តែវាបានចូលរួមចំណែកសំខាន់មួយដែរ ដែលវាមានអត្ថន័យ ទៅតាមរូបរាងរបស់ល្បែងនោះ។ វាបានស្ដែងឲ្យឃើញនូវសាមគ្គីភាព និងបច្ចេកទេស ក្នុងការសាងសង់ក្បូន មានទំនាក់ទំនងល្អរវាងគ្នា និងគ្នាដោយការ ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដែលជាប្រភពនៃចំណេះដឹង និងមិត្តភាព។បង្ហាញនូវការព្យាយាម យ៉ាងស្វិតស្វាញ មានស្មារតីទំនួលខុសត្រូវ និងបម្រុងប្រយ័ត្ន មានភាពសកម្ម
ហើយកម្មវិធីលេងល្បែងនេះ បាននាំមកនូវភាពសប្បាយរីករាយ
ទាំងអស់គ្នា។ ហើយម្យ៉ាងវិញទៀតនោះគឺ សូមកោតសរសើរដល់លោក ម៉ាក់ ជាជនជាតិបារាំងមកស្នាក់នៅក្នុងស្រុកខ្មែរ ដែលគាត់បាន ចំណាយ ថវិការផ្ទាល់ខ្លួនគាត់ ក្នុងការបង្កើតកម្មវិធីលេងល្បែង
នេះឡើង ដោយភាពពេញចិត្តរបស់គាត់យ៉ាងមោះមុតស្ដែងចេញ
ពីការស្រឡាញ់ ចូលចិត្តប្រទេសខ្មែរ និងយុវជន។