Saturday, February 22, 2014

កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ យុវសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ចាប់បានសត្វពស មួយក្បាលប្រវែងប្រហែលមែត្រ ទម្ងន់៣kg. នៅពេលរសៀល ម៉ោង៣ និង១៥នាទី នាំឲ្យមានការជ្រួលជ្រើមមួយសន្ទុះ ហើយក៏ស្ងប់ទៅវិញ។ បន្ទាប់ពីគោរពទង់ជាតិ រួចហើយក៏មានមតិគិតគូរមួយចំនួនបានលើកឡើងជាបន្តបន្ទាប់ ដោយអ្នកខ្លះថា ឲ្យយក ទៅធ្វើជាម្ហូប អ្នកខ្លះថា យកទៅលក់ដើម្បីយកលុយចាយ អ្នកខ្លះ ឲ្យយកទៅដោះលែងវិញ អ្នកខ្លះថាយកទៅដាក់ក្នុងសួនសត្វ និងមានមតិដទៃជាច្រើនទៀត ដែលពោលខុសៗគ្នា។
ដោយមានការចម្រូងចម្រះគ្នាខាងពាក្យសម្ដីបែបនេះ គេក៏បានរក្សាសត្វពសនោះទុកមួយយប់សិន

ហើយក៏បានសម្រេចដោយ លោកឪពុកលី សំណាងជាអធិការសាលាថា ត្រូវយកទៅប្រគល់ឲ្យ សួនសត្វខេត្តតាកែវ។ នេះជារឿងល្អមួយក្នុងការអភិរក្ស សត្វព្រៃសម្រាប់ប្រទេសយើង​ ទុកជាសម្បត្តិធម្មជាតិ និងមានភាព គង់វង្សតទៅថ្ងៃមុខ។ ផ្ទុយមកវិញប្រសិនបើ ប្ដូរតៅជាការយក ទៅធ្វើជាម្ហូចម្អែតក្រពះ ឬប្រែជាជួញដូរវិញនោះ ៗគឺវាបានត្រឹមតែ ឆ្អែមួយពេល និងមាន បាន មួយគ្រាប៉ុណ្ណោះហើយមិនបានជួយអ្វីដល់សង្គមជាតិនិងបរិស្ថានឡើយមានតែជួយ
បំផ្លាញសង្គមជាតិឲ្យហិនហោច ហើយប្រទេសជាតិនឹងបាត់បង់ អស់នូវសម្បត្តិ   ធម្មជាតិ។ ដូចជាយើងបានឃើញស្រាប់  នៅគ្រាកន្លងមកដោយសារតែប្រជាជន យើងមិនសូវយល់នូវផល ប៉ះពាល់ទាំងអស់ នេះហើយ ទើបប្រទេសយើងត្រូវ បាត់បង់យ៉ាងច្រើននូវព្រៃឈើ និងសត្វព្រៃ។ដូច្នេះហើយតើបយើងត្រូវ ការ ថែរក្សាការពារ សម្បត្តិធម្មជាតិរបស់យ់ងឡើងវិញ ក្នុងស្មារតី មួយយ៉ាងមោះមុត និងស្មោះត្រង់។

កាលពីថ្ងៃទី១៨ កម្ភៈ ឆ្នាំ២០១៤កន្លងទៅមានការលេងល្បែងប្រណាំងក្បូនមួយ រៀបចំឡើងដោយ លោក​ ម៉ាក់ជាជនជាតិ​​បារាំង នៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប និងមានការចូលរួមពីគ្រូ និងសិស្សនៃសាលានេះប្រមាណជា១៤នាក់រួមជាមួយ ក្បូន៥គ្រឿង។ក្នុងការចូលរួមលេងល្បែងនេះគឺតម្រូវឲ្យកីឡាករម្នាក់ៗ​ ពាក់អាវពោងការពារលង់ទឹក និងមានលក្ខខ័នបន្តិចបន្តួចដូចជាក្នុងក្បូនមួយត្រូវមានច្រវ៉ាចែវពីរនិងឯឫស្សីសម្រាប់ដោលបីដើម
។ការប្រណាំងមានចំង៉ាយប្រមាណជា៣០០ម៉ែត្រ។ ល្បែងនេះមានលក្ខណៈតូចតាចមួយ ឫអាចនិយាយថាគឺជាការសាកល្បងលើកដំបូង នៃការបង្កើតល្បែងនេះរបស់គាត់។ទោះបីកម្មវិធីលេងល្បែងប្រណាំងក្បូននេះ មានលក្ខណៈរៀងដូចជាតូចតាចក៏ពិតមែន
ប៉ុន្តែវាបានចូលរួមចំណែកសំខាន់មួយដែរ ដែលវាមានអត្ថន័យ ទៅតាមរូបរាងរបស់ល្បែងនោះ។ វាបានស្ដែងឲ្យឃើញនូវសាមគ្គីភាព និងបច្ចេកទេស ក្នុងការសាងសង់ក្បូន មានទំនាក់ទំនងល្អរវាងគ្នា និងគ្នាដោយការ ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដែលជាប្រភពនៃចំណេះដឹង និងមិត្តភាព។បង្ហាញនូវការព្យាយាម យ៉ាងស្វិតស្វាញ មានស្មារតីទំនួលខុសត្រូវ និងបម្រុងប្រយ័ត្ន មានភាពសកម្ម

ហើយកម្មវិធីលេងល្បែងនេះ បាននាំមកនូវភាពសប្បាយរីករាយ
ទាំងអស់គ្នា។ ហើយម្យ៉ាងវិញទៀតនោះគឺ សូមកោតសរសើរដល់លោក​ ម៉ាក់ ជាជនជាតិបារាំងមកស្នាក់នៅក្នុងស្រុកខ្មែរ ដែលគាត់បាន ចំណាយ ថវិការផ្ទាល់ខ្លួនគាត់ ក្នុងការបង្កើតកម្មវិធីលេងល្បែង
នេះឡើង ដោយភាពពេញចិត្តរបស់គាត់យ៉ាងមោះមុតស្ដែងចេញ
ពីការស្រឡាញ់ ចូលចិត្តប្រទេសខ្មែរ និងយុវជន។