Tuesday, June 24, 2014

ការប្រលងសញ្ញាបត្របិញ្ញាបត្ររងនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែបបានចាប់ផ្ដើមឡើង នៅថ្ងៃទី២៣ និងទី២៤ ខែមិថុនា ឆ្នាំ២០១៤ ដេលជាការប្រលងសម្រាប់តែផ្នែកពីរប៉ុណ្ណោះគឺផ្នែក ទំនាក់ទំនងសង្គម និងសារព៌តមាន និងផ្នែកអគ្គិសនី សម្រាប់ផ្នែកផ្សេងទៀតគឺមានការប្រលង នៅខែក្រោយ។ ការប្រលងនេះ ប្រសិនបើសិស្សណាម្នាក់ថ្លាក់ក្នុងការប្រលងនឹងមិនបានទទួលនូវសញ្ញាបត្រដែលចេញដោយក្រសួងការងារឡើយ គ្រាន់តែទទួលបាននូវលិខិតបញ្ជាក់មួយពីសាលា។

Sunday, June 8, 2014


Adobe Audition ជាកម្មវិធីមួយដែលអាចឲ្យយើងធ្វើការកាត់តនូវសម្លេងបាន។ មិនតែប៉ុណ្ណោះវាក៏អាចឲ្យយើងកែប្រែ និងរចនាលើសម្លេងបានផងដែរ។
នេះជាទម្រង់នៃកម្មវិធីAdobe Audition 
thearath2
ផ្នែកខាងលើនៃកម្មវិធីគឺជាMenu Bar វាមាននាទីទាញយកនូវឯកសារសម្លេងមកប្រើប្រាស កំណត់ទៅលើកម្មវិធី ការកំណត់លើសម្លេង កែប្រែ និងរចនាឲ្យសម្លេង និងសម្រាប់ធ្វើការផ្សេងៗទៀតជាច្រើន។
File: ជាកន្លែងសម្រាប់បង្កើតនូវផ្ទាំងឯកសារថ្មី ទាញយកឯកសារសម្លេងពីកុំព្យូទ័រ ឫពីCD និងទាញយកសម្លេងវីដេអូ មកប្រើប្រាស។ ហើយក៏ជាកន្លែងសម្រាប់ធ្វើការរក្សាទុកនូវឯកសារផងដែរ។ នៅពេលដែលការងាររបស់អ្នកមិនទាន់ធ្វើការរក្សាទុក ផ្ទាំងFileមានទម្រង់ផ្សេងពីការងារដែលបានរក្សាទុកម្ដងរួចហើយ ដោយវាមានបង្ហាញនូវកន្លែងសម្រាប់Exportសម្លេង។
Edit: ជាកន្លែងសម្រាប់កែប្រែ និងកំនត់ទៅលើការងាររបស់យើង។
View: ជាកន្លែងសម្រាប់សម្រាប់ ជាកន្លែងកំណត់នៃការបង្ហាញនៅលើផ្ទាំងការងារ។
Effects: ជាកន្លែងសម្រាប់កែប្រែលើសម្លេងឲ្យមានការប្លែកពីភាពដើម។
Generate: ជាកន្លែងសម្រាប់ដាក់សម្លេងរំខាន ឫភាពស្ងៀមស្ងាត់ទៅឲ្យសម្លេេងដើម។
Analyze: ជាកន្លែងសម្រាប់ធ្វើការវិភាគទៅលើសម្លេង។
Favorite: ជាកន្លែងសម្រាប់កំណត់កម្រិតសម្លេង និងសូសៀងនៃសម្លេង។
Option: ជាជម្រើសផ្សេងនៅក្នុងកម្មវិធីដូចជាKeyboard Shortcutជាដើម។
Window: ជាកន្លែងសម្រាប់កំណត់នូវការបង្ហាញផ្ទាំងធ្វើការងារផ្សេងៗ។
Help: ជាកន្លែងធ្វើការណែរនាំផ្សេងពីកម្មវិធី។
សមាសភាពនៅក្នុងMenu Barត្រូវបានបង្ហាញជាToolនៅលើផ្ទាំងការងារសម្រាប់ឲ្យយើងប្រ់ប្រាស់ រួមជាមួយនិង​Shortcutមួយចំនួន។www