This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Tuesday, July 1, 2014
Tuesday, June 24, 2014
Sunday, June 8, 2014
Sunday, May 11, 2014
ស្គាល់សុខបានតិចដ្បិតបើក្រ តែចិត្តស្មោះសចេះជួយគ្នា
មិនដែលទាគុណកេងទ្រព្យា ចង់ឃើញសុខជាគ្រប់គ្នាអើយ។
ក្រៅពីអ្នកក្រគ្មានអ្នកស្គាល់ អំពីទុក្ខទាល់អ្នកក្រឡើយ
ដូចពុកបូស្កូយើងស្គាល់ហើយ គាត់គឺជាមនុស្សអ្នកតូចទាប។
គ្រួគាត់មិនមែនសេដ្ឋីទេ គាត់កូនអ្នកស្រែភ្ជួររាស់សាប
ជាមនុស្សទីទាល់សល់ទោសបាប រាស្ត្ររស់រនាបដូចគេឯង។
តែគាត់គិតធំពុំសូវតូច មនុស្សគាត់គិតគួចតាំងពីក្មេង
ចង់តែបួសរៀនគ្មានរអែង គិតការចាត់ចែងតាមបន្ទូល។
ដល់គាត់បានបួសរស់ជាសង្ឃ ចិន្តាស្មោះត្រង់ផ្ចង់ទទួល
ឃើញក្មេងឥតខ្មាសខ្វះត្រកូល ខិតខំប្រមូលមកការពារ។
ក្មេងខ្លះជាប់គុកមុខដូចខ្មោច ព្រោះតែធ្លាប់ខូចលួចអាហារ
ក្មេងខ្លះអត់ឃ្លានអនាថា ពុកឃើញខ្លោចផ្សារអាសូក្រៃ។
ពុកឃើញយុវជននៅគគោក ក៏ប្រមូលយកតែងនិស្ស័យ
រិះរកវិធីខំកែខៃ ឲ្យមានតម្លៃប្រើការបាន។
យ៉ាងគាត់ជាលោកសង្ឃក្រីក្រ ទោះប្រឹងត្រដរក៏តែងខាន
មានថ្ងៃខ្លះកុនបុណ្យមិនបាន ត្រូវក្មេងអត់ឃ្លានជេរផ្ដាសារ។
គាត់ឮមិនស្អប់កប់ក្នុងចិត្ត ពុករឹតអាណិតស្ទើខ្លោចផ្សារ
ពុកខំប្រឹងប្រែងស្វេងអាហារ ជឿរបុលគិតការស៊ូមុខក្រាស។
ម៉្យាងរឿងរដ្ឋបាលខាងអាណាចក្រ ចេះតែបង្អាក់មិនអៀនខ្មាស់
ចិត្តខ្មួរខ្មៅយង់ល្ងង់មោហៈ ប្រឆាំងកូនព្រះឥតស្គាល់បាប។
ម៉្យាងខាងសាសនាមិនរវល់ គេមិនចង់ខ្វល់ខ្លាចឆ្អេះឆ្អាប
គេថាការពុកមិនសុភាព ដាក់ខ្លួនរាបទាបភ្លេចភេទសង្ឃ។
ដល់ម៉្លេះតម្រេះវ័ណ្ឌក ហ៎ះ ចង់ប្រែក្រឡាស់ប្រាសបោះបង់
មុខជាយុវជនត្រូវលិចលង់ ខ្លាយជាជនល្ងង់បង់អាសារ។
ដូច្នេះគាត់ត្រូវគិតក្រៃក្រាស មានព្រះជាម្ចាស់ត្រាសមាគារ
បង្ហាញផ្លូវដើរតាមបិតា ដើម្បីទ្រទ្រង់ជនលំបាក។
ដោយគាត់នឿយហត់អស់កម្លាំង ពុកធ្លាក់ឈឺខ្លាំងប៊ិះតាយសាក
តែព្រះម្ចាស់មិនទាន់ឲ្យផ្អា្កក គាត់ក៏សម្រាកកាយស្ដូកស្ដឹង។
ស្ដែងទិដ្ឋភាពប្រាប់ដូចស្លាប់ហើយ អស់ក្មេងៗ អើយយំទ្រហឹង
ក្រោយមកពុកក្រោកឡើងបណ្ដឹង ហើយគាត់ខំប្រឹងធ្វើការទៀត
ដើរសូមដូចស្មូមស្រុកមជ្ឈឹម ចិត្តពុកសង្ឃឹមយ៉ាងខ្មីខ្មៀត
កាត់កេរ្តិ៍កាត់ខ្មាស់ស្វះសង្វាត ឱហាតសំភីទីពំនឹង។
រីឯយុវជនរបស់ពុក គាត់ឲ្យក្ដីសុខចំណេះដឹង
ពួកគេទាំងឡាយខំប្រែងប្រឹង រក្សាទីពឹងរបស់ពុក។
ពេលពុកឃ្លាតទៅស្ថានបវរ គេបានបន្តផ្លូវទៅមុខ
និងបានរក្សាឈ្មោះពុកទុក តែងជាទំនុកលើកតម្កើង។
ឥឡូវឈ្មោះពុកបានក្លាយជា ឈ្មោះនៃសាលាដ៏រុងរឿង
ជួយសិស្សក្រីឲ្យថ្កុំថ្កើង មានភ័ព្វវាសនាល្អប្រពៃ៕
សរសេរដោយ : ឈិន ធារ៉ាត់