Saturday, March 22, 2014

ដោយសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសយកបព្រះពុទ្ធសាសនាជាសាសនា
របស់រដ្ឋ ព្រោះប្រជាជនកម្ពុជាបាន ព្រមទទួលយកនូវពុទ្ធសាសនាប្រមាណជាជាង៩០ភាគរយ ដូច្នេះ    ប្រជាជនកម្ពុជាភាគច្រើនសឹងបានប្រកាន់ខ្លួនឯងថា      ជាអ្នកកាន់យកនូវព្រះពុទ្ធសាសនា
ហើយរាល់ទង្វើអ្វីមួយដែលពួកគាត់ធ្វើគាត់     ទៅដល់បុណ្យនិងតែងគិតបាប     និងតែងតែខ្លាចរអា
ចំពោះអំពើដែលគេ គិតថាជាអា ក្រក់។ ប៉ុន្តែមួយចំនួនដ៏ច្រើននៃ ពួកគាត់គឺ គាត់មិនយល់ឲ្យបាន ជ្រៅជ្រះបន្តិច អំពីឫសគល់របស់ ពុទ្ធសាសនា នោះទេ តែពួកគាត់ ចូលចិត្តយល់ទៅតាមអារម្មណ៍ ឬអ្វីដែលពួកគាត់គិតឃើញ។​ កិរិយាទាំងអស់នេះបានដិតដាមតាំងពីយូរយាណាស់ មកហើយ រហូតទាល់តែក្លាយទៅ ជាទម្លាប់តៗគ្នាស្ទើមិនគិតមិនបាន និងជាផ្នត់គំនិតដ៏រឹងរូសដែលមនុស្ស ចាស់ៗតែង ប្រកាន់ខ្ជាប់ សឹងមនអាចកែប្រែបានវាក៏ប្រហែលជាហេតុមួយនាំឲ្យ បង្កើតបានជា ប្រពៃណីនៃជំនឿ។ នៅក្នុង មជ្ឈដ្ឋានមានការវល់យ៉ាងខ្លាំង បានឲ្យពួកគាត់បិតភ្នែក បិតត្រចៀក មើលមិនឃើញ ស្ដាប់មិនឮ នូវ ខ្លឹមសារការពិតដែលអស់លោកអ្នកចេះដឹងបានបង្ហាញ ណាមួយ ដោយសារការសន្សំ នូវភាពមានះ តាំងពីដើម(ឧទាហណ៏ យុវជនបច្ចុប្បន្នគេថាខ្លួនគេជា ពុទ្ធសាសនា តែពួកគេមិន ចូលចិត្តធ៌ម ព្រះពុទ្ធបន្តិចសោះឡើយ)នោះពួកគាត់មិនព្រមទទួល នូវហេតុផល ឬអ្វីដែលគេបង្ហាញទេ។ពាក់ព័ន្ធនឹងពុទ្ធសាសនា គឺដោយសារប្រការទាំងអម្បាល ខាងលើនេះហើយ ដែលនាំឲ្យជំនឿ ក្នុង ពុទ្ធសាសនាកាន់តែប្រាសចាកហេតុផល និងឃ្លាត ឆ្ងាយពីពុទ្ធោវាទ ដូចជាការគោរពជឿលើខ្មោច ព្រាយ បីសាច ជឿថាព្រះពុទ្ធតាមជួយ ព្រះពុទ្ធ តាមប្រោស ការដុតទាន ធូបដោយបិនយល់ ហេតុផល ជឿថាសម្លាប់សត្វធ្វើបុណ្យមិនមានបាប ជឿថាមានព្រលឹងវិញ្ញាណទៅចាប់ជាតិថ្មី ពេលដែលស្លាប់ជាដើម។ ឯអំពីបុណ្យមួយចំនួន ត្រូវបានយល់ស្ទើតែទាំងស្រុងថាជាបុណ្យក្នុង លទ្ធិពុទ្ធសាសនាសុទ្ធសាត ដូចជាបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ(គេថាជារដូវ​ ដែលពួក ប្រេតឡើង ពីស្ថាននរក)​ បុណ្យផ្កា រៀបមង្គលការ ពិធីរំដោះគ្រោះ​​ និងពិធីប្រពៃណីដទៃទៀត។បើគិតឲ្យ ស៊ីជម្រៅនោះគឺសឹងតែមិនអាចហាមាត់និយាយរួចឡើយ។

ចុះហេតុអ្វីបានជាគ្រប់ពិធីទាំងអស់នោះសុទ្ធសឹងជាប់ទាក់ទងនឹងពុទ្ធសាសនា?
ខាងក្រោមនេះគឺជាបញ្ហាមួយដែលនាំឲ្យមានការយលទាំងស្រុងថា ជំនឿ និងពិធីប្រពៃណីខាងលើ នេះ​ជាពិធីក្នុងពុទ្ធសាសនា។មុលហេតុចម្បងគឺ កាលពីសម័យបុរុមបុរាណ ដូនតាខ្មែរជាអ្នកគោរព ពុទ្ធសាសនា  ហើយវត្តអារាមរបស់ពុទ្ធសាសនាគឺជាកន្លែងធំទូលាយ សម្បូរដោយអ្នកចេះ ដឹង(ព្រះសង្ឃ)ដូច្នេះពេលមានពិធីការអ្វីមួយ បើជាលក្ខណៈរួមជាពិធីធំគឺគេ ប្រារពធ្វើនៅតាម វត្តអារាម ហើយមានលោកសង្ឃលោកបានចូលរួម និងបានជាបុណ្យកុសលផង។ បើជាលក្ខណៈ នៅតាមផ្ទះគេតែនិមន្តលោកសង្ឃមកចូលរួមជាអធិបតិយនិបានចាត់ចែងជាបច្ច័យបួនប្រគេនលោក
។ កិរិយាទាំងនោះបានបន្តជាដ៏រាបរៀងមកដោយការប្រព្រឹត្តិតៗគ្នា ក្លាយជាទំនៀមទំលាប់មករហូត ដល់មានការយល់បែកទៅជាផ្សេងៗ។ មិនតែប៉ុណ្ណោះក៏នៅមានមូលហេតុក្រៅពីនោះដែរ។

សរុបមកវិញ ដើម្បីកុំឲ្យមានការយល់ខុសកាន់តែច្រើន និងវឬងឆ្ងាយតទៅទៀត យើងជាអ្នកពុទ្ធ សាសនាទាំងឡាយ គួរគប្បីស្វេងយល់ឲ្យបានច្រើនបន្តិចពីពុទ្ធសាសនា ទោះមិនបាន ជ្រៅជ្រះ ក៏ដោយ ហើយក៏ជាបុណ្យកុសលផងដែរ។

0 comments :

Post a Comment