Sunday, March 30, 2014

       មានស្ត្រីមួយចំនួនមានពោលថាចិត្តមនុស្សប្រុសគឺដូចជាសមុទ្រ ដោយមានទន្លេរាប់ពា​ន់កំពុង នាំទឹកមកចាក់បញ្ចូលតែមិនចេះពេញឡើយ ហើយមនុស្សប្រុសមានចិត្តរាយមាយឬស្យាសាវ៉ា មិនស្មោះត្រង់ មិន​អាសូចិត្តប្រពន្ធដែលរៀបការពេញច្បាប់ ចាប់ដៃគ្នារកស៊ីតាំងពីក្រ រហូតដល់ មានលួចលាក់មានស្រីស្នេហ៍ខាងក្រៅ នាំឲ្យភរិយាតូចចិត្តក្ដៅក្រហាយពន់ពេក នេះជាបញ្ហាមួយ ដែលតែងតែកើតមាននៅក្នុងគ្រួសារ។
       តើមកពីមូលហេតុដែលនាំឲ្យមានបញ្ហានេះកើតឡើងនៅក្នុងគ្រួសារ?
       ស្ត្រីមានជីវភាពធូរធា និងមិនសូវធូរធានៅជនបទស្ទើតែ80%ដែលក្រោយពីពេលមានប្ដី និង មានកូនគឺពួកតែងលែងខ្វល់ពីសុខភាព និងសម្រស់របស់ពួកគាត់ដូចកាលពីនៅក្រមុំទៀតហើយ។ ពួកគាត់រវល់តែជាមួយនឹងការងារប្រចាំថ្ងៃដ៏មមាញិក ធ្វើឲ្យរាងកាយរបសគាត់មានខ្លឹនមិនល្អ ស្បែកជ្រីវជ្រួញចាស់ជាងវ័យ រួមនិងការប្រឡូកប្រឡាកអំពីកូនចៅ ខកខាននូវការសំអាត និង តុបតែងខ្លួនប្រាណ ហេតុនេះបានជាពួកគាត់បាត់បង់អស់នូវសម្រស់ពីធម្មជាតិ។ ម្យ៉ាងវិញទៀត ដោយមានស្ត្រីខ្លះបានគិតថា ខ្លួនមានប្ដី មានទាំងកូនហើយគឺនាងមិននៅក្រមុំទៀតទេ ដូច្នេះមិន ចាំបាច់អីនឹងត្រូវយកចិត្តទុកដាក់លើការសម្អាតតុបតែងកាយឲ្យ​បានមាំទាំដូចកាលនៅក្រមុំ ព្រហ្មចារីឡើយ ណាមួយគ្មានពេលវេលាគ្រប់គ្រាន់ផង។ បកមកនិយាយបន្តិចពីបុរសវិញកាល ណាបើឃើញថាប្រពន្ធចេះតែបាត់បង់សម្រស់ទៅៗគឺ ក៏បាត់បង់នូវភាពស្រលាញ់ជាប្ដីប្រពន្ធ នៅតែភាពអាណិតរាប់អានជាប្ដីប្រពន្ធហើយងាកបែរទៅរកសេចក្ដីសប្បាយក្នុងកាមគុណពីស្ត្រី
ខាងក្រៅ ដែលពួកនាងមានសម្ផស្សស្រស់ឆើតឆាយ និងមានក្លឹនល្អជាងប្រពន្ធខ្លួន។ សរុបមក ស្ត្រីៗយើងគួរតែធ្វើការកែប្រែនូវចំនុចមួយចំនួនដើម្បីចងចិត្តអស់លោកប្ដីៗខ្លះឲ្យជាប់កុំឲ្យបែក គំនិតរកស្រីថ្មី។

0 comments :

Post a Comment