Saturday, February 22, 2014

កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ យុវសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ចាប់បានសត្វពស មួយក្បាលប្រវែងប្រហែល២មែត្រ ទម្ងន់៣kg. នៅពេលរសៀល ម៉ោង៣ និង១៥នាទី នាំឲ្យមានការជ្រួលជ្រើមមួយសន្ទុះ ហើយក៏ស្ងប់ទៅវិញ។ បន្ទាប់ពីគោរពទង់ជាតិ រួចហើយក៏មានមតិគិតគូរមួយចំនួនបានលើកឡើងជាបន្តបន្ទាប់ ដោយអ្នកខ្លះថា ឲ្យយក ទៅធ្វើជាម្ហូប អ្នកខ្លះថា យកទៅលក់ដើម្បីយកលុយចាយ អ្នកខ្លះ ឲ្យយកទៅដោះលែងវិញ អ្នកខ្លះថាយកទៅដាក់ក្នុងសួនសត្វ...
កាលពីថ្ងៃទី១៨ កម្ភៈ ឆ្នាំ២០១៤កន្លងទៅមានការលេងល្បែងប្រណាំងក្បូនមួយ រៀបចំឡើងដោយ លោក​ ម៉ាក់ជាជនជាតិ​​បារាំង នៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប និងមានការចូលរួមពីគ្រូ និងសិស្សនៃសាលានេះប្រមាណជា១៤នាក់រួមជាមួយ ក្បូន៥គ្រឿង។ក្នុងការចូលរួមលេងល្បែងនេះគឺតម្រូវឲ្យកីឡាករម្នាក់ៗ​ ពាក់អាវពោងការពារលង់ទឹក និងមានលក្ខខ័នបន្តិចបន្តួចដូចជាក្នុងក្បូនមួយត្រូវមានច្រវ៉ាចែវពីរនិងឯឫស្សីសម្រាប់ដោលបីដើម ។ការប្រណាំងមានចំង៉ាយប្រមាណជា៣០០ម៉ែត្រ។ ល្បែងនេះមានលក្ខណៈតូចតាចមួយ...