កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ យុវសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ចាប់បានសត្វពស មួយក្បាលប្រវែងប្រហែល២មែត្រ ទម្ងន់៣kg. នៅពេលរសៀល ម៉ោង៣ និង១៥នាទី នាំឲ្យមានការជ្រួលជ្រើមមួយសន្ទុះ ហើយក៏ស្ងប់ទៅវិញ។ បន្ទាប់ពីគោរពទង់ជាតិ រួចហើយក៏មានមតិគិតគូរមួយចំនួនបានលើកឡើងជាបន្តបន្ទាប់ ដោយអ្នកខ្លះថា ឲ្យយក ទៅធ្វើជាម្ហូប អ្នកខ្លះថា យកទៅលក់ដើម្បីយកលុយចាយ អ្នកខ្លះ ឲ្យយកទៅដោះលែងវិញ អ្នកខ្លះថាយកទៅដាក់ក្នុងសួនសត្វ និងមានមតិដទៃជាច្រើនទៀត ដែលពោលខុសៗគ្នា។
ដោយមានការចម្រូងចម្រះគ្នាខាងពាក្យសម្ដីបែបនេះ គេក៏បានរក្សាសត្វពសនោះទុកមួយយប់សិន
ហើយក៏បានសម្រេចដោយ លោកឪពុកលី សំណាងជាអធិការសាលាថា ត្រូវយកទៅប្រគល់ឲ្យ សួនសត្វខេត្តតាកែវ។ នេះជារឿងល្អមួយក្នុងការអភិរក្ស សត្វព្រៃសម្រាប់ប្រទេសយើង ទុកជាសម្បត្តិធម្មជាតិ និងមានភាព គង់វង្សតទៅថ្ងៃមុខ។ ផ្ទុយមកវិញប្រសិនបើ ប្ដូរតៅជាការយក ទៅធ្វើជាម្ហូចម្អែតក្រពះ ឬប្រែជាជួញដូរវិញនោះ ៗគឺវាបានត្រឹមតែ ឆ្អែមួយពេល និងមាន បាន មួយគ្រាប៉ុណ្ណោះហើយមិនបានជួយអ្វីដល់សង្គមជាតិនិងបរិស្ថានឡើយមានតែជួយ
ដោយមានការចម្រូងចម្រះគ្នាខាងពាក្យសម្ដីបែបនេះ គេក៏បានរក្សាសត្វពសនោះទុកមួយយប់សិន

បំផ្លាញសង្គមជាតិឲ្យហិនហោច ហើយប្រទេសជាតិនឹងបាត់បង់ អស់នូវសម្បត្តិ ធម្មជាតិ។ ដូចជាយើងបានឃើញស្រាប់ នៅគ្រាកន្លងមកដោយសារតែប្រជាជន យើងមិនសូវយល់នូវផល ប៉ះពាល់ទាំងអស់ នេះហើយ ទើបប្រទេសយើងត្រូវ បាត់បង់យ៉ាងច្រើននូវព្រៃឈើ និងសត្វព្រៃ។ដូច្នេះហើយតើបយើងត្រូវ ការ ថែរក្សាការពារ សម្បត្តិធម្មជាតិរបស់យ់ងឡើងវិញ ក្នុងស្មារតី មួយយ៉ាងមោះមុត និងស្មោះត្រង់។
0 comments :
Post a Comment