កាលពីថ្ងៃទី១៨ កម្ភៈ ឆ្នាំ២០១៤កន្លងទៅមានការលេងល្បែងប្រណាំងក្បូនមួយ រៀបចំឡើងដោយ លោក ម៉ាក់ជាជនជាតិបារាំង នៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប និងមានការចូលរួមពីគ្រូ និងសិស្សនៃសាលានេះប្រមាណជា១៤នាក់រួមជាមួយ ក្បូន៥គ្រឿង។ក្នុងការចូលរួមលេងល្បែងនេះគឺតម្រូវឲ្យកីឡាករម្នាក់ៗ ពាក់អាវពោងការពារលង់ទឹក និងមានលក្ខខ័នបន្តិចបន្តួចដូចជាក្នុងក្បូនមួយត្រូវមានច្រវ៉ាចែវពីរនិងឯឫស្សីសម្រាប់ដោលបីដើម
។ការប្រណាំងមានចំង៉ាយប្រមាណជា៣០០ម៉ែត្រ។ ល្បែងនេះមានលក្ខណៈតូចតាចមួយ ឫអាចនិយាយថាគឺជាការសាកល្បងលើកដំបូង នៃការបង្កើតល្បែងនេះរបស់គាត់។ទោះបីកម្មវិធីលេងល្បែងប្រណាំងក្បូននេះ មានលក្ខណៈរៀងដូចជាតូចតាចក៏ពិតមែន

ប៉ុន្តែវាបានចូលរួមចំណែកសំខាន់មួយដែរ ដែលវាមានអត្ថន័យ ទៅតាមរូបរាងរបស់ល្បែងនោះ។ វាបានស្ដែងឲ្យឃើញនូវសាមគ្គីភាព និងបច្ចេកទេស ក្នុងការសាងសង់ក្បូន មានទំនាក់ទំនងល្អរវាងគ្នា និងគ្នាដោយការ ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដែលជាប្រភពនៃចំណេះដឹង និងមិត្តភាព។បង្ហាញនូវការព្យាយាម យ៉ាងស្វិតស្វាញ មានស្មារតីទំនួលខុសត្រូវ និងបម្រុងប្រយ័ត្ន មានភាពសកម្ម
ហើយកម្មវិធីលេងល្បែងនេះ បាននាំមកនូវភាពសប្បាយរីករាយ
ទាំងអស់គ្នា។ ហើយម្យ៉ាងវិញទៀតនោះគឺ សូមកោតសរសើរដល់លោក ម៉ាក់ ជាជនជាតិបារាំងមកស្នាក់នៅក្នុងស្រុកខ្មែរ ដែលគាត់បាន ចំណាយ ថវិការផ្ទាល់ខ្លួនគាត់ ក្នុងការបង្កើតកម្មវិធីលេងល្បែង
នេះឡើង ដោយភាពពេញចិត្តរបស់គាត់យ៉ាងមោះមុតស្ដែងចេញ
ពីការស្រឡាញ់ ចូលចិត្តប្រទេសខ្មែរ និងយុវជន។
។ការប្រណាំងមានចំង៉ាយប្រមាណជា៣០០ម៉ែត្រ។ ល្បែងនេះមានលក្ខណៈតូចតាចមួយ ឫអាចនិយាយថាគឺជាការសាកល្បងលើកដំបូង នៃការបង្កើតល្បែងនេះរបស់គាត់។ទោះបីកម្មវិធីលេងល្បែងប្រណាំងក្បូននេះ មានលក្ខណៈរៀងដូចជាតូចតាចក៏ពិតមែន


ហើយកម្មវិធីលេងល្បែងនេះ បាននាំមកនូវភាពសប្បាយរីករាយ
ទាំងអស់គ្នា។ ហើយម្យ៉ាងវិញទៀតនោះគឺ សូមកោតសរសើរដល់លោក ម៉ាក់ ជាជនជាតិបារាំងមកស្នាក់នៅក្នុងស្រុកខ្មែរ ដែលគាត់បាន ចំណាយ ថវិការផ្ទាល់ខ្លួនគាត់ ក្នុងការបង្កើតកម្មវិធីលេងល្បែង
នេះឡើង ដោយភាពពេញចិត្តរបស់គាត់យ៉ាងមោះមុតស្ដែងចេញ
ពីការស្រឡាញ់ ចូលចិត្តប្រទេសខ្មែរ និងយុវជន។
0 comments :
Post a Comment