Saturday, March 1, 2014

     ចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាមថាជាបទនគររាជ គឺបានបញ្ជាក់ ឲ្យឃើញ យ៉ាងច្បាស់អំពីបាវចនាជាតិ មាន ជាតិ សាសនា ព្រះមហាក្សត្រ ហើយ អាណាប្រជា នុរាស្ត្រទូទាំងកម្ពុជាតែងចងចាំទុកក្នុងចិត្តជានិច្ចនិរន្តរ ដោយចម្រៀងនេះ ជាបទចម្រៀង ដែល ច្រៀងនៅពេលគោរពទង់ជតិ។​ បទនគររាជទាំងអស់មាន ៣វគ្គ និងមួយវគ្គមាន ៥ឃ្លា និពន្ធដោយ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោត្តញ្ញាណោ ព្រះសង្ឃនាយកគណមហានិកាយ នៅឆ្នាំ១៩៥០ និងមានខ្លឹមសារដូចតទៅ៖​ 

១​~ សូម​ពួក​ទេព្ដា​ ឱ្យ​បាន​រុងរឿង​
យើង​ខ្ញុំ​ព្រះអង្គ​
នៃ​ព្រះ​នរបតី​

គ្រប់​គ្រង​ដែន​ខ្មែរ
រក្សា​មហាក្សត្រ​យើង ដោយ​ជយ​មង្គល​ សិរីសួស្ដី
សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី​
វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
បុរាណ​ថ្កើងថ្កាន។
២~ ប្រាសាទ​សិលា​ គួរ​ឱ្យស្រមៃ
ជាតិ​ខ្មែរ​ដូច​ថ្ម​
យើង​សង្ឃឹម​ពរ​

មហា​រដ្ឋ​កើត​មាន
កំបាំង​កណ្ដាល​ព្រៃ នឹក​ដល់​យសសក្ដិ​ មហា​នគរ
គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
យូរ​អង្វែង​ហើយ។
៣~ គ្រប់​វត្ត​អារាម​ សូត្រ​ដោយ​អំណរ​
ចូរ​យើង​ជា​អ្នក
គង់​តែ​ទេវតា​

ដល់​ប្រទេស​ខ្មែរ
ឮ​តែ​សូរស័ព្ទ​ធម៌ រំឭក​គុណ​ពុទ្ធសាសនា
ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ជា​មហានគរ។

 

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា










0 comments :

Post a Comment